ហ្វាមីលី ប៊ែកឃឺរី ស្គូល-Family Bakery School គឺជាសហគ្រាសដែលមានសាលាបណ្តុះបណ្តាលវិជ្ជាជីវៈលើវិស័យម្ហូបអាហារ (នំបុ័ង នំខេក កាហ្វេ) ស្ថិតនៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ក្រុមហ៊ុនត្រូវបានបង្កើតឡើងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ និងបានចុះបញ្ជីពាណិជ្ជកម្មជាផ្លូវការនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។ Family Bakery School Website ហ្វាមីលី ប៊ែកឃឺរី ស្គូល ផ្តល់ជូនសេវាកម្មសំខាន់ៗចំនួន ៣ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន និងទីផ្សារ៖ ១. ថ្នាក់បណ្តុះបណ្តាលជំនាញធ្វើនំបុ័ង និងនំខេក ២. ហាងលក់នំបុ័ង និងនំខេក ៣. ហាងផ្គត់ផ្គង់ម៉ាស៊ីនផលិតនំបុ័ង នំខេក និងសម្ភារៈផលិតនំបុ័ងនំខេក ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងដោយអ្នកវិនិយោគទុនខ្មែរ (ធុរជនខ្មែរ) ចំនួន ៤ នាក់ ដែលមានបំណងចូលរួមអភិវឌ្ឍវិស័យម្ហូបអាហារ និងបង្កើតឱកាសការងារសម្រាប់យុវជនកម្ពុជា។ ចាប់តាំងពីការបង្កើតរហូតមកដល់បច្ចុប្បន្ន Family Bakery School បានបណ្តុះបណ្តាលសិស្សចំនួន ១៧៨ នាក់រួចមកហើយ។ បន្ទាប់ពីបញ្ចប់ការសិក្សា សិស្សភាគច្រើនបានចូលបម្រើការងារនៅតាមហាងនំបុ័ង និងនំខេកនានានៅក្នុងប្រទេសកម្ពុជា ខណៈសិស្សមួយចំនួនទៀតបានបើកអាជីវកម្មហាងនំផ្ទាល់ខ្លួននៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផ្សេងៗ។ បន្ថែមពីនេះ Family Bakery School ក៏មានការផលិតនំបុ័ងសម្រាប់ចែកចាយទៅកាន់ម៉ាត ហាងកាហ្វេ និងសម្រាប់លក់នៅហាងរបស់ខ្លួនផ្ទាល់ផងដែរ។ ហាងលក់នំបុ័ង និងនំខេករបស់ក្រុមហ៊ុនបើកដំណើរការជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៦:០០ ព្រឹក ដល់ម៉ោង ៨:០០ ល្ងាច។ ចំពោះបុគ្គលិកផ្នែកផលិតកម្មនំបុ័ង អាចជ្រើសរើសម៉ោងធ្វើការចាប់ពីម៉ោង ៣:០០ ព្រឹកតទៅ ដើម្បីធានាការផលិតនំបុ័ងស្រស់សម្រាប់អតិថិជន។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងតាមរយៈ៖ Facebook Page: Family Bakery School Website: www.familybakeryschool.com Email: familybakeryschool@gmail.com
អាស័យដ្ឋាន៖ អាគាលេខB48E0E1 ផ្លូវលេខ០១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប្រទេសកម្ពុជា
អ៊ីម៉ែល: familybakeryschool@gmail.com