Owner
Owner

អំពីយើង


 

Family Bakery School គឺជាសហគ្រាសដែលមានសាលាបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកម្ហូបអាហារ ជាពិសេសផ្នែកផលិតនំបុ័ង និងនំខេក ស្ថិតនៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ក្រុមហ៊ុនត្រូវបានបង្កើតឡើងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ និងបានចុះបញ្ជីពាណិជ្ជកម្មជាផ្លូវការនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។

បេសកកម្មរបស់ក្រុមហ៊ុន

  • ក្លាយជាសាលាបណ្តុះបណ្តាលផ្នែកនំបុ័ង និងនំខេកឈានមុខគេលេខ១ នៅប្រទេសកម្ពុជា
  • បណ្តុះបណ្តាលសិស្សឱ្យមានជំនាញអាចបើកហាងនំដោយខ្លួនឯងក្នុងរយៈពេលខ្លី
  • ផលិត និងផ្គត់ផ្គង់នំបុ័ងរសជាតិបែបអឺរ៉ុបទៅកាន់ម៉ាត ហាងកាហ្វេ និងហាងនានាក្នុងរាជធានីភ្នំពេញ ព្រមទាំងពង្រីកអាជីវកម្មទៅតាមបណ្តាខេត្ត
  • បង្កើតមុខរបរ និងឱកាសការងារជូនប្រជាជនកម្ពុជា ដើម្បីចូលរួមលើកស្ទួយសេដ្ឋកិច្ចគ្រួសារ និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា

សេវាកម្មសំខាន់ៗរបស់ក្រុមហ៊ុន

១. សេវាបណ្តុះបណ្តាលជំនាញ

Family Bakery School ផ្តល់វគ្គបណ្តុះបណ្តាលជំនាញធ្វើនំបុ័ង នំខេក និងការតុបតែងនំ សម្រាប់សិស្សដែលចង់បង្កើតអាជីព ឬបើកអាជីវកម្មផ្ទាល់ខ្លួន។

២. ហាងលក់នំបុ័ង និងនំខេក

ក្រុមហ៊ុនមានហាងលក់នំបុ័ង នំខេក និងផលិតផលបែការីជាច្រើន សម្រាប់ផ្គត់ផ្គង់ដល់អតិថិជនក្នុងរាជធានីភ្នំពេញ។

៣. សេវាផ្គត់ផ្គង់សម្ភារៈ និងគ្រឿងបរិក្ខារបែការី

Family Bakery School ផ្គត់ផ្គង់ម៉ាស៊ីនផលិតនំបុ័ង គ្រឿងបរិក្ខារបែការី និងវត្ថុធាតុដើមសម្រាប់សិស្ស និងអតិថិជនដែលចង់បើកហាងនំផ្ទាល់ខ្លួន។

សម្រាប់ព័ត៌មានបន្ថែម៖

  • Facebook Page: Family Bakery School
  • Website: www.familybakeryschool.com
  • Email: familybakeryschool@gmail.com
 
 
 

ចុះឈ្មោះនៅថ្ងៃនេះដើម្បីចាប់ផ្តើមអាជីពរបស់អ្នកនៅក្នុងវីជ្ជាជីវៈ

អាស័យដ្ឋាន៖ អាគាលេខB48E0E1 ផ្លូវលេខ០១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប្រទេសកម្ពុជា

អ៊ីម៉ែលfamilybakeryschool@gmail.com